ព័ត៌មានសន្តិសុខសង្គម

បញ្ជូនវៀតណាមម្នាក់ទៅតុលាការ ករណីដាំដើមកញ្ឆាខុសច្បាប់

មណ្ឌលគិរី៖កម្លាំងនគរបាលខេត្តមណ្ឌលគិរី បានឃាត់ខ្លួនបុរសវៀតណាមម្នាក់ តាមដីកា ករណីដាំដើមកញ្ឆាខុសច្បាប់ និងបញ្ជូនទៅតុលាការកាលពីថ្ងៃទី១៧ ខែកញ្ញា។

មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៣ សមត្ថកិច្ចបានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥៣/២៣ ចុះថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៣។កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានចាប់បុរសម្នាក់ឈ្មោះ ជឹង ហ័ងអាន អាយុ២៨ឆ្នាំ ជនជាតិវៀតណាមពាក់ព័ន្ធដាំដើមកញ្ឆាខុសច្បាប់ ។
ជនជាប់ចោទរូបនេះ បានដាំរុក្ខជាតិញៀនដែលប្រព្រឹត្តនៅដីចម្ការមួយ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ក្រោយពីចាប់ខ្លួនកម្លាំងប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *