ព័ត៌មានសន្តិសុខសង្គម

ប្រពន្ធស្ដីបន្ទោសរឿងវាយកូន តូចចិត្តទៅចងកសម្លាប់ខ្លួន

ក្រចេះ៖បុរសម្នាក់បានខឹងប្រពន្ធស្តីបន្ទោសពីរឿងវាយកូនស្រាប់តែសម្រេចធ្វើអត្តឃាត ដោយចងកនៅហ្នឹងដើមស្វាយខាងក្រោយផ្ទះរបស់ខ្លួន។
មន្ត្រីនគរបាលបានឱ្យដឹងថា ករណីធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២១នៅម្តុំទួលស្បូវ ភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរីខេត្តក្រចេះ។ជនធ្វើអត្តឃាតឈ្មោះឈាង ផាត ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ។
ក្រោយពីមានករណីនេះកម្លាំង នគរបាលស្រុកចិត្របុរី ចុះពិនិត្យឃើញសាកសពជនធ្វើអត្តឃាតមិនមានពាក់ព័ន្ធទៅហ្នឹងបទល្មើសផ្សេងទេ និងបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *