ព័ត៌មានសន្តិសុខសង្គម

ចាប់ជន០៥នាក់ករណីរក្សាទុក,ផ្ដល់ទីតាំងប្រើប្រាស់សារធាតុញៀន

ភ្នំពេញ៖កម្លាំងនគរបាល បានចុះចាប់ជនសង្ស័យ៥នាក់ ករណីរក្សាទុក និងផ្តល់ទីតាំងប្រើប្រាស់ សារធាតុញៀន នៅភូមិ៦ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង កាលពីទៀបភ្លឺចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ សួស សំរិទ្ធ អាយុ២៨ឆ្នាំ អ្នកផ្តល់ទីតាំង,ឈ្មោះ សួនរក្សា អាយុ២៥ឆ្នាំអ្នក រក្សាទុក,ឈ្មោះ សុផល សម្បត្តិអាយុ៣០ឆ្នាំអ្នកប្រើប្រាស់,ឈ្មោះ ហុង ណូឡែន អាយុ២៧ឆ្នាំអ្នក ប្រើប្រាស់,ឈ្មោះ វ៉ាន់ ស្រីនា ភេទស្រី អាយុ២៩ឆ្នាំអ្នក ប្រើប្រាស់។
វត្ថុតាងចាប់បានយក៖ ម្សៅសថ្លាពណ៌ស សង្ស័យជាគ្រឿងញៀន ១កញ្ចប់, បំពង់ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន២ដប ទឹកថ្នាំសង្ស័យជាគ្រឿងញៀនចំនួន១ដប។បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *