ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកអុសបើកចុះចំណត ក្រឡាប់របួសធ្ងន់២នាក់

កោះកុង៖រថយន្តធំដឹកអុសបើកចុះចំណោតដល់ផ្លូវកោងខ្លាំងបណ្តាលឱ្យក្រឡាប់រងរបួសធ្ងន់២នាក់នៅម្តុំអន្ទង់តូច ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុងកាលពីរំលងអធ្រាត្រចូលនៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ដោយរថយន្តម៉ាក ហីយ៉ាន់ដាយ ពាក់ផ្លាកលេខកំពង់ចាម 3A 7806 ដឹកអុស ពីកោះកុង ទៅភ្នំពេញ ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឱ្យរងរបួស ធ្ងន់២នាក់ ព្រោះរថយន្តនេះបានប្រើល្បឿនលឿនពេលចុះចំណោតកោងខ្លាំង ។
អ្នកបើកបរឈ្មោះ លន ធូ ភេទប្រុស អាយុ ៤៨ ឆ្នាំ មានទីលំនៅឃុំ បុស្សខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ។ ឈ្មោះ វេត ម៉ៅ ភេទប្រុស អាយុ ២១ឆ្នាំ ភូមិ-ឃុំខាងលើ ព្រូឡាន ។ជនរងគ្រោះត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ។ ចំណែករថយន្តខូចខាតធ្ងន់ធ្ងរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *