មណ្ឌលគិរី៖កម្លាំងនគរបាលក្រុងសែនមនោរម្យបានចាប់ស្ត្រីម្នាក់សង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ជាមួយនគរបាលក្រុងសែនមនោរម្យកាលពីរសៀលថ្ងៃទី១ ខែធ្នូបានចុះចាប់ស្រ្តីសង្ស័យម្នាក់ឈ្មោះ ប៉ុន ស្រីនាង អាយុ ៣៩ឆ្នាំជាកម្មករសំណង់ស្ថិតនៅភូមិឡៅការ សង្កាត់សុខដុមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចឆែកឆេរនិងបានដកហូតសម្ភារវត្ថុតាងមាន សារធាតុសង្ស័យជាគ្រឿងញៀន១កញ្ចប់- ទូរសព្ទ២គ្រឿង-លោហធាតុពណ៌លឿងក្រវិល១គូ-ខ្សែដៃ១ខ្សែ-ចិញ្ចៀន១វង់-កងដៃ១៣កង-លុយខ្មែរចំនួន១៧៨.៥០០រៀល។ក្រោយមកកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕