កណ្តាល៖សមត្ថកិច្ចមិនទាន់ចាប់បានបុរសជាកូនបានផឹកស្រាស្រវឹងមករករឿងវាយឪពុកម្ដាយហើយដុតផ្ទះគាតឱ្យឆេះខ្ទេចអស់ដោយគំរាមវាយហាមមិនឱ្យគេចូលពន្លត់។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីយប់ថ្ងៃទី២ ខែមេសាឆ្នាំ២០២២ ។បុរសដែលដុតផ្ទះឪពុកម្តាយឱ្យឆេះអស់ឈ្មោះជា ដារី អាយុ៣៣ឆ្នាំ។ឪពុកឈ្មោះ ជា សំអាន អាយុ ៦៨ ឆ្នាំ និងម្តាយឈ្មោះ សំ ខុនអាយុ ៥៥ ឆ្នាំ។ផ្ទះ១ខ្នងដែលឆេះមានទំហំ ៦មគុណ១០ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី ឆេះអស់ទាំងស្រុង រួមទាំងសម្ភារប្រើប្រាស់ក្នុងផ្ទះ និងឯកសារមួយចំនួនទៀត។
ក្រោយ ពីដុតផ្ទះឪពុកឆេះខ្ទេចអស់ហើយនោះ ជនបង្កក៏បានគំរាមនិងវាយបងប្អូនហាមមិនឱ្យគេចូលពន្លត់ពេលភ្លើងកំពុងឆេះផ្ទះយ៉ាងសន្ធោសន្ធៅទើបរត់គេចខ្លូនបាត់៕