ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់ចាក់សាំងដុតសម្លាប់ខ្លួនក្នុងផ្ទះ ឆេះស្លាប់ក្នុងភ្លើង

កំពង់ស្ពឺ៖ស្ត្រីម្នាក់ប៉ុនប៉ងសម្លាប់ខ្លួន២លើកមកហើយមិនបានសម្រេច។តែលើកនេះស្ត្រីរូបនោះបានចាក់សោរផ្ទះរួចដុតខ្លួនឯងបណ្តាលឱ្យឆេះទាំងផ្ទះនិងស្លាប់ក្នុងភ្នក់ភ្លើងតែម្តង។
នគរបាលបានឱ្យដឹងថា ស្ដ្រីម្នាក់បានស្លាប់នៅក្នុងភ្នក់ភ្លើង បន្ទាប់ពីចាក់សោរផ្ទះរួចដុតសម្លាប់ខ្លួនឯង។ហេតុការណ៍នេះបានកើតឡើងនៅភូមិប៉ាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសាឆ្នាំ២០២២។
ស្ត្រីធ្វើអត្តឃាតឈ្មោះ ហែម ពេជ្រចិន្ដា អាយុ ៥៦ឆ្នាំរស់ម្នាក់ឯងនៅភូមិឃុំខាងលើ។កន្លងមកស្ត្រីរូបនេះព្យាយាមសម្លាប់ខ្លួនចំនួន៣លើកមកហើយតែមិនបានសម្រេច។ទើបនៅថ្ងៃកើតហេតុស្រាប់តែអត្តឃាតជនបានចាក់សោរផ្ទះពីខាងក្នុងរួចប្រមូលសម្ភារដាក់ដុតខ្លួនឯងក្នុងផ្ទះដែលមានទំហំ ៤ម៉ែត្រគុណនិង៥ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូលប្រកស័ង្កសី បណ្តាលឱ្យឆេះស្លាប់ក្នុងភ្នក់ភ្លើងតែម្តង។
ក្រុមគ្រួសារបានឱ្យដឹងថា ស្ត្រីដុតផ្ទះសម្លាប់ខ្លូនស្លាប់ក្នុងភ្នក់ភ្លើងនោះជាមនុស្សសរសៃប្រសាទផឹកស្រាជាប្រចាំ។បច្ចុប្បន្នសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *