ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌកំបូលនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការករណីប្រើល្បិចយកវត្ថុកាឡៃបោកជនគ្រោះ(ទម្លាក់យោង) ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ៣នាក់ ឈ្មោះយិន វ៉ាន់នី ហៅ តាខ្មៅ ភេទប្រុស អាយុ ៥៣ ឆ្នាំឈ្មោះជី ណាង ភេទស្រី អាយុ៤០ឆ្នាំនិងឈ្មោះសួន ស្រីមុំភេទស្រី អាយុ៥៤ឆ្នាំ។អ្នកទាំង៣មុខរបរមិនពិតប្រាកដស្នាក់នៅភូមិក្បាលដំរី២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ចំណែកជនរងគ្រោះឈ្មោះគន់ ផាន្នី ភេទប្រុស អាយុ៣៣ឆ្នាំជាបុគ្គលិកអចលនទ្រព្យស្នាក់នៅ ខណ្ឌកំបូល។
មន្ត្រីបានបន្តថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា សមត្ថកិច្ចបានចាប់ជនសង្ស័យប្រុសស្រី៣នាក់ ក្រោយពីប្រើល្បិចយកខ្សែកកាឡៃ ដូរយកខ្សែកពិតនៅម្តុំផ្លូវបេតុង ភូមិត្រពាំងគល់ សង្កាត់កន្ទោកខណ្ឌកំបូល។បន្ទាប់ពីសាកសួរផ្នែកនគរបាលជំនាញខណ្ឌកំបូលបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕