ភ្នំពេញ៖ជនសង្ស័យបានខ្ចីម៉ូតូ,ទូរសព្ទនិងលុយថាទិញសាច់ក្លែមតែបែយកទៅបញ្ចាំបានលុយលេងល្បែងចាញ់អស់រួចគេចខ្លួនជិត១០ថ្ងៃត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ។ការចាប់ជនសង្ស័យរូបនេះនៅផ្ទះសំណាក់ភ្នំមាសស្ថិតតាមផ្លូវជាតិលេខ៣ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះហាំង ជីវ អាយុ៣៦ឆ្នាំនៅបន្ទប់ជួលក្នុងភូមិមានជ័យ ខណ្ឌមានជ័យ ។ម្ចាស់ម៉ូតូឈ្មោះទូច ផល្ អាយុ ៤០ឆ្នាំ ជាមន្ត្រីយោធា រស់នៅភូមិក្រាំងស្លឹក សង្កាត់កន្ទោប ខណ្ឌកំបូល។
សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី៧ ខែវិច្ឆិកាជនរងគ្រោះជាមួយមិត្តភក្តិម្នាក់ឈ្មោះសំណាង អាយុ ៤៣ឆ្នាំ ជាមន្រ្តីនគរបាលខេត្តស្ទឹងត្រែងបានបបួលគ្នាទៅផឹកស៊ីក្នុងបន្ទប់ជួលរបស់ជនសង្ស័យដែលជាមិត្តភក្តិរបស់ឈ្មោះសំណាង។តែម្ចាស់ម៉ូតូនិងឈ្មោះហាំង ជីវ ជាជនសង្ស័យនោះមិនដែលស្គាល់គ្នាទេ។
បន្ទាប់មកជនសង្ស័យបានខ្ចីម៉ូតូ,ទូរសព្ទនិងលុយពីម្ចាស់ម៉ូតូ១០ដុល្លារថាទៅទិញសាច់ក្លែមហើយទូរសព្ទយកទៅតាមក្រែងមិត្តនៅចាំឯបន្ទប់ត្រូវការមុខម្ហូបអីខ្លះងាយស្រួលទាក់ទងគ្នា។
ប៉ុន្តែដោយសារទុកចិត្តព្រោះមានមិត្តម្នាក់នៅជាមួយក៏ឱ្យម៉ូតូទៅជនសង្ស័យរួចក៏ជិះចេញទៅបាត់ឈឹងជាច្រើនម៉ោងទើបម្ចាស់ម៉ូតូប្តឹងសមត្ថិច្ច។ម៉ូតូនោះម៉ាកស្មាស់វីផ្លាកលេខភ្នំពេញ1H-2744។
រយៈពេល៧ថ្ងៃក្រោយ កម្លាំងនគរបាលប៉ុស្ត៍ចោមចៅទី៣បានចាប់វាយខ្នោះប្រគល់ទៅនគរបាលស្ទឹងមានជ័យទី១យកទៅចាត់ការបន្ត។ក្រោយពីសាកសួរជនសង្ស័យបានសារភាពថារូបគេបានយកម៉ូតូនិងទូរសព្ទទៅបញ្ចាំបានលុយ២០០ដុល្លារលេងល្បែងចាញ់អស់ហើយ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននិងកសាងសំណុំរឿងបញ្ជូនបន្ត៕