ព័ត៌មានសន្តិសុខសង្គម

តាមចាប់ប្ដី ប្រើកាំបិតខ្វែវកាប់ប្រពន្ធ ដាច់ស្លឹកត្រចៀកអោយរបួសធ្ងន់

បន្ទាយមានជ័យ៖ស្ត្រីម្នាក់សុំប្ដីទៅលេងកូននៅឯស្រុកតែប្ដីមិនឱ្យទៅក៏កើតជាជម្លោះរហូតប្តីទាញកាំបិតខ្វែវកាប់ប្រពន្ធដាច់ស្លឹកត្រចៀករងរបួសធ្ងន់ហើយរត់គេចខ្លួនត្រូវសមត្ថកិច្ចតាមចាប់។
សមត្ថកិច្ចបានឱ្យដឹងថា អំពើហឹង្សានេះបានកើតឡើងនៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី ១៥ ខែឧសភាឆ្នាំ២០២២។ស្ត្រីរងគ្រោះឈ្មោះ ព្រំផល្លី អាយុ ៥៦ឆ្នាំនៅភូមិសង្កាត់កើតហេតុជាកម្មការនី។រីឯជនបង្កជាប្តី ឈ្មោះវែង ខៀវអាយុ៥៣ឆ្នាំនៅ ជាមួយគ្នា។
ដំបូងប្រពន្ធបានសុំប្តីទៅស្រុកដើម្បីលេងកូនៗ។តែប្តីមិនអនុញ្ញាតទើបឈានដល់ការឈ្លោះប្រកែកគ្នារហូតផ្ទុះកំហឹង្សាប្តីក៏បានទាញកាំបិតខ្វែវកាប់ប្រពន្ធបណ្ដាលឱ្យចំផ្នែកក្បាលនិង ដាច់ស្លឹកត្រចៀកខាងឆ្វេង-ដាច់ដៃឆ្វេងរងបួសធ្ងន់។ក្រោយកើតហេតុ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចុះពិនិត្យដល់កន្លែងកើតហេតុនិងតាមស្វែងរកចាប់ជនសង្ស័យយកមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *