ស្ទឹងត្រែង៖បុរសម្នាក់ជាកម្មករបម្រើការងារនៅក្នុងក្រុមហ៊ុន“ហ្គ្រីនស៊ីអេហ្គ្រីខលជ័រ”ត្រូវរន្ទះបាញ់ស្លាប់ពេលធ្វើដំណើរមេឃកំពុងមានភ្លៀងនៅក្នុងបរិវេណដីក្រុមហ៊ុន។
ហេតុការណ៍នោះបានកើតឡើងនៅភូមិណាអូងឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២២។សមត្ថកិច្ចបានឱ្យដឹងថា កម្មករម្នាក់ត្រូវរន្ទះបាញ់បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងឈ្មោះ អ៊ុត ធួនអាយុ៣១ឆ្នាំមានស្រុកកំណើតនៅភូមិថ្នល់ថ្មីឃុំវិហារលួងស្រុកខេត្តត្បូងឃ្មុំ៕