ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្ស២នាក់ បានស្លាប់ភ្លាម

 

កំពង់ឆ្នាំង៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលឱ្យមនុស្ស២នាក់បានស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅចន្លោះគីឡូម៉ែត្រ៧២-៧៣ស្ថិតក្នុងភូមិ ត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១ ខែកក្កដា។

មន្ត្រីនគរបាលបានឱ្យដឹងថា បុរស២នាក់ដែលស្លាប់ឈ្មោះ គាំ សិលា អាយុ២៨ឆ្នាំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។អ្នករួមដំណើរឈ្មោះ ព្រឿង មុន្នីចិត្រា អាយុ២៦ឆ្នាំនៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

មុនកើតហេតុ រថយន្តម៉ាក TOYOTA ALPHARD ផ្លាកលេខ ភ្នំពេញ ២BK-3715 បើកបរដោយឈ្មោះ ខាត់ វិទូ អាយុ៣៣ឆ្នាំនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់បើកពីត្បូងទៅជើង។មកដល់កន្លែងខាងលើក៏បុកជាមួយម៉ូតូម៉ាកHONDA ឌ្រីមផ្លាកលេខកំពង់ឆ្នាំង 1L-3367 កំពុងបត់ឆ្លងផ្លូវជាតិលេខ៥ ដំណើរបញ្ច្រាសគ្នាធ្វើឱ្យអ្នកជិះម៉ូតូប៉ើងខ្ទាតស្លាប់ទាំង២នាក់តែម្តង។ចំណែកតៃកុងរថយន្តត្រូវបានឃាត់ខ្លួនភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យវាស់វែង ហើយបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែកម៉ូតូ-រថយន្តនិងតៃកុងបានយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *