ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចនាំកម្មករទូកម្នាក់ ប្រើកាំភ្លើងបាញ់ក្នុងបន្ទប់ផ្ទះគេទៅតុលាការ

កោះកុង៖ផ្នែកនគរបាលជំនាញបានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ពីបទយកកាំភ្លើងខ្លីបាញ់ចូលក្នុងបន្ទប់ផ្ទះជួលគេស្នាក់នៅបង្កការខូចខាតនឹងនាំខ្លួនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងកាលពីយប់ថ្ងៃទី១ ខែមិថុនា។ក្រោយបាញ់រួចខ្មាន់កាំភ្លើងក៏រត់គេចខ្លួនបាត់។បន្ទាប់ពីមានផ្ទុះអាវុធនៅថ្ងៃទី២ ខែមិថុនា សមត្ថកិច្ចបានស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកសាកសួរជាមួយអាវុធខ្លីម៉ាក K54 មួយដើមគ្រាប់ក្នុងបង់ចំនួន៤គ្រាប់។
បុរសនោះឈ្មោះ យ៉េត រីន អាយុ ៣៩ឆ្នាំជាកម្មករទូកស្នាក់នៅបន្ទប់ជួលភូមិ ឃុំខាងលើ។ជននេះបានយកកាំភ្លើងខ្លីបាញ់មួយគ្រាប់ក្នុងបន្ទប់ឈ្មោះ អឿនសំអុល ចំទូរសព្ទកំពុងសាកថ្មបណ្តាលឱ្យបែកខ្ទេចនិងឆេះលុយទុកក្នុងប្រអប់ទូរសព្ទ៣០.០០០រៀលនិងប្រាក់ដុល្លារ១០០ដុល្លារ។ជនសង្ស័យខាងលើត្រូវកម្លាំងជំនាញបំពេញសំណុំរឿងបញ្ជូននទៅតុលាការ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *