ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យម្នាក់ ករណីលួចទ្រព្យសម្បត្តិក្នុងរថយន្ត

ភ្នំពេញ៖ម្ចាស់បានចាប់ជនសង្ស័យម្នាក់ឱ្យសមត្ថកិច្ចពាក់ព័ន្ធលួចទ្រព្យសម្បត្តិក្នុងរថយន្តនៅភូមិត្រពាំងល្វា១សង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យកាលពីទៀបភ្លឺថ្ងៃចូលទី៣ ខែមិថុនា។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះអូន ទូច អាយុ៣០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។ចំណែកម្ចាស់រថយន្តឈ្មោះចឹក ជឿង អាយុ៥០ឆ្នាំជាមន្ត្រីកងរាជអាវុធហត្ថនៅភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
កាលពីយប់ថ្ងៃទី២ ខែមិថុនា ម្ចាស់បានចតរថយន្តម៉ាកFord Ranger ផ្លាកលេខភ្នំពេញ2BP-4383 ទុកនៅមុខផ្ទះរបស់ខ្លួនរួចហើយចូលទៅសម្រាក។លុះដល់វេលាកើតហេតុបុរសម្ចាស់ផ្ទះក៏ចេញមកយករថយន្តក៏ឃើញជនសង្ស័យនៅក្នុងរថយន្តកំពុងធ្វើសកម្មភាពលួចយកសម្ភារទើបឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលកាកាបទី១កសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *