ព័ត៌មានជាតិ

ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត, ឯកឧត្តមបណ្ឌិត អូស្មាន ហាសាន់ ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដង្ហែរក្បួនឃោសនារកសំឡេងឆ្នោត

(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សមាជិក សមាជិការបស់គណបក្ស ប្រជាជនកម្ពុជា ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងខណ្ឌឫស្សីកែវ។

ការដង្ហែក្បួនបិទយុទ្ធនាការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅនៅក្នុងដែនរដ្ឋបាល ខណ្ឌឫស្សីកែវយ៉ាងអធឹកអធម ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនស័ព្ទ និងសម្រែកជ័យឃោស ប្រកបទៅដោយខ្លឹមសារអត្ថន័យ នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោកថាតាមបណ្ដាមូលដ្ឋានឃុំ សង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិ ទៅមួយអាណត្តិ ដែលមិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេស។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត អូស្មានហ្សាន់ បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា សូមកៀរគរបងប្អូន មិត្តភ័ត្តិ ឪពុកម្ដាយទៅចូលរួមបោះឆ្នោតនៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២២ ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់គ្នា ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់គ្នា ដើម្បីគាំទ្របេក្ខជន ក្រុមប្រឹក្សាឃុំសង្កាត់ កូតាគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *