ព័ត៌មានជាតិ

អាជ្ញាធរបិទការដ្ឋានកាយដី ចំនួន ២កន្លែង ក្រោយមានផ្ទុះហិង្សាបង្ករបួសស្នាម

សៀមរាប៖អាជ្ញាធរក្រុងសៀមរាបនិងកម្លាំងចម្រុះកាលពីថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២២បានចុះបិទការដ្ឋានកាយដីចំនួន២កន្លែង ក្នុងតំបន់អភិក្សត្រីមេពូជ បឹងពារាំង។ ការចុះបិទនេះបន្ទាប់ពីមានការផ្ទុះហិង្សាបង្ករបួសស្នាមទៅលើមន្ត្រីសហគមន៍នេសាទចុងឃ្នៀសម្នាក់ ។

លោក ហាយ យង់ តំណាងរដ្ឋបាលក្រុងសៀមរាបដែលដឹកនាំកម្លាំងចុះបិទទីតាំង បានឱ្យដឹងថា ការចុះបិទការដ្ឋានកាយរណ្តៅដីពីរក្នុងបឹងពារាំងទាំងពីរកន្លែងនើគឺធ្វើទៅតាមបញ្ជារបស់ថ្នាក់លើ។
លោកបានបន្តថា ក្រុមហ៊ុនជីកដីទី១ស្ថិតក្រោមការគ្រប់គ្រងដោយសហគមន៍បឹងពារាំង មានឈ្មោះ សាន្ត រដ្ឋស៊ីង ជាម្ចាស់គ្រឿងចក្រ និងទី២ក្រោមការគ្រប់គ្រងរបស់សហគមន៍នេសាទចុងឃ្នៀសដែលមានឈ្មោះ ហាប់ ដាម្ចាស់គ្រឿងចក្រ។ ការឈានទៅដល់បិទការដ្ឋាននេះមូលហេតុក្រុមហ៊ុនជីកដីទាំងពីរមិនសហការគ្នា បង្កភាពអនាធិបតេយ្យ ដឹកជញ្ជូនមិនបាញ់ទឹក បង្កការហុយ បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋ ហើយឈានដល់ប្រើហិង្សាបង្កជារបួសស្នាមទៀត។
សូមបញ្ជាក់ថា៖ បឹងពារាំងជាតំបន់អភិរក្សត្រីមេពូជ ដ៏សំខាន់មួយក្នុងខេត្តសៀមរាប។ បឹងនេះត្រូវបានអនុញ្ញាតឱ្យមានការជីកស្តារដើម្បីរក្សាទឹកសម្រាប់សង្គ្រោះត្រីនិងសត្វស្លាបនារដូវប្រាំង។ប៉ុន្តែដោយការដណ្តើមប្រយោជន៍គ្នា ក្រុមហ៊ុនជីកដីទាំងពីរខាងលើមិនគោរពកិច្ចសន្យា ហើយឈានដល់បង្ករបួសស្នាមទើបអាជ្ញាធរសម្រេចបិទអាជីវកម្មជីកស្តារបែបនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *