ព័ត៌មានជាតិ

ប្រគល់ថេបប្លេតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន

ព្រះវិហារ៖ កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅទីតាំង រីសតភ្នំត្បែង ស្ថិតក្នុងស្រុកត្បែងមានជ័យខេត្តព្រះវិហារ មានពិធីប្រគល់-ទទួលថេបប្លេតដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ តាមរយៈគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ។ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់ចំនួន៦ខេត្ត ក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ។

អញ្ជើញចូលរួមនាឱកាសនោះរូមមានលោកប្រាក់ សុវណ្ណ អភិបាល ខេត្ត លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរសុខាភិបាល ក្រុមគ្រូពេទ្យ មកពីខេត្ត ចំនួន៦ រួមមាន ព្រះវិហារ កំពុងធំ សៀមរាប ឧត្តមានជ័យ ស្ទឹងត្រែង និង រតនគីរី។

លោកជំទាវ ឱ វណ្ណឌីន បានថ្លែងកោតសរសើនិងវាយតម្លែខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្រោមការដឹកនាំរបស់លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍ខេត្ត។ជាពិសេសការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានផ្ទុះឡើងក្នុងសហគមន៍២០កុម្ភៈ ២០២១ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *