ព័ត៌មានសន្តិសុខសង្គម

ចាប់អ្នកលក់កាហ្វេម្នាក់ និងជាងកាត់សក់ម្នាក់ ករណីជួញដូរគ្រឿងញៀន

សៀមរាប៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី៣០ខែឧសភាឆ្នាំ២០២១បានចាប់ជនសង្ស័យពីរនាក់ករណីជួញដូរគ្រឿងញៀន។
មន្ត្រីនគរបាលបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ ហែម ឡាយ ភេទប្រុសមុខរបរ លក់កាហ្វេ នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាបរក្សាទុកជួញដូរប្រើប្រាស់និងមានសារធាតុ ញៀនក្នុងខ្លួន។ឈ្មោះ ឌី វណ្ណដេត ភេទប្រុសមុខរបរ ជាងកាត់សក់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាបរក្សាទុក ជួញដូរប្រើប្រាស់និងមានសារធាតុ ញៀនក្នុងខ្លួន។
មន្ត្រីដដែលបានបន្តថា៖ ក្នុងពេលចាប់ខ្លួន ដកហូតម្សៅមេតំហ្វេតាមីន៥កញ្ចប់ ស្មើនឹងទម្ងន់ ២១,៥៨ក្រាម។ សម្ភារវេចខ្ចប់ និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយ ចំនួន,ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង,ទូរ ស័ព្ទដៃ៣គ្រឿង។ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅតុលាការនា ព្រឹកថ្ងៃទី៣១ខែឧសភានេះ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *