ព័ត៌មានសន្តិសុខសង្គម

មន្ត្រីសាខាកាកបាទក្រហមយកអំណោយជូនគ្រួសារខូចខាតផ្ទះដោយខ្យល់កន្ត្រាក់

ព្រះវិហារ៖ លោកស្រីចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារ តំណាងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាខេត្តនៅថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២១បាននាំយកអំណោយជូន ដល់គ្រួសាររងគ្រោះដោយ សារខ្យល់កន្ត្រាក់ ចំនួន ៤ខ្នង ស្ថិតនៅឃុំច្រាច់ និងឃុំធ្មា ស្រុកជ័យសែន ។

លោកស្រីចឹក ហេង បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរ សុខទុក្ខពីលោកម ប្រាក់ សុវណ្ណ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដែលជានិច្ចកាលថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខ របស់ប្រជា ពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជាមួយនោះលោកស្រីសូមសម្តែងនូវការសោកស្តាយ ចំពោះការខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែង បង្កដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ។

ទន្ទឹមនេះលោកស្រីក៏បានផ្ដាំ ផ្ញើដល់ប្រជាពល រដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិ ភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់។ ដែលងាយនឹងបង្កឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែរក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគ កូវីដ១៩ ។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន អង្ករ ២៥ គីឡូ មី១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ថវិកាមួយចំនួន និងថវិកាលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ក្នុងមួយគ្រួសារៗទទួលបាន ១០០.០០០ រៀល ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *