ព័ត៌មានសន្តិសុខសង្គម

ចាប់បានហើយអ្នកដុតផ្ទះខ្លួនឯង គឺមានជំងឺសរសៃប្រសាទ

ព្រះវិហារ៖ក្រោយពី បុរសម្នាក់ដែលអ្នកភូមិអះអាងថាមានសតិមិនគ្រប់បានទិញសាំងយកមកដុតបំផ្លាញផ្ទះខ្លួនឯង បណ្តាលឱ្យឆេះខូចខាតទាំងស្រុង នៅកណ្តាលទីប្រជុំជនក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុង/ ខេត្តព្រះវិហារ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។
សមត្ថកិច្ចចាប់ខ្លូនបានហើយនិងរកឃើញពីមូលហេតុ គឺដោយសារកូនប្រុសម្នាក់ របស់ម្ចាស់ផ្ទះ ឈ្មោះ ស៊្រុន គឹមឆេង អាយុ ៤០ឆ្នាំ មានជំងឺប្រចាំកាយ គឺជំងឺសរសៃប្រសាទ បានយកសាំងមកចាក់ដុតផ្ទះនោះ រងការឆាបឆេះអស់ទាំងស្រុង។

បើទោះបីអាជ្ញាធរមានសមត្ថកិច្ច បានសហការគ្នាជួយពន្លត់ភ្លើងនោះ យ៉ាងសស្រាក់សស្រាំយ៉ាងណាក្តី។នៅក្នុងហេតុការណ៍នេះ អ្នកដុតផ្ទះបានរត់គេចខ្លួន ប៉ុន្តែ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងព្រះវិហារ តាមចាប់ខ្លួនបាននៅក្រោយការកើតហេតុប្រមាណ ១ម៉ោងខណៈនេះ ជនវិកលចរិត កំពុងស្ថិតក្រោមការពិនិត្យ និងតាមដានជំងឺ ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។ ចំពោះចំណាក់ការបន្តយ៉ាងនោះ មិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំទទួលលទ្ធផលពិនិត្យ និងការសម្រេច ពីថ្នាក់ដឹកនាំជាមុន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *