ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ៧នាក់ ករណីកាប់ជនរងគ្រោះប្លន់យកម៉ូតូទៅតុលាការ!

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៣១ ខែតុលាបានបញ្ជូនជនសង្ស័យ៧នាក់ពាក់ព័ន្ធកាប់ជនរងគ្រោះប្លន់យកម៉ូតូបានសម្រេចទៅតុលាការ ។
មន្ត្រីនគរបាលបានឱ្យដឹងថា ក្រុមជនសង្ស័យបានកាប់ជនរងគ្រោះប្លន់យកម៉ូតូនៅផ្លូវជាតិលេខ៣ ភូមិគោកខ្សាច់សង្កាត់ប្រទះឡាង ខណ្ឌកំបូលកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៩ ខែតុលា។ក្រោយមានសកម្មភាពកើតឡើងផ្នែកជំនាញស្រាវជ្រាវចាប់ជនសង្ស័យជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញបានចំនួន៧នាក់។
ក្រុមជនសង្ស័យ៧នាក់នោះឈ្មោះ- សួន មុន្នីវឌ្ឍនា-ឈ្មោះជាបូណាធីស័ក្ក-ឈ្មោះសុខ សុភី -ឈ្មោះសែត រ៉ាវី-ឈ្មោះរ៉េត ការិទ្ធ-ឈ្មោះញាន សុថាន-និងឈ្មោះ ភូ សុខហេង។ពួកគេមានអាយុពី១៨ដល់៣១ឆ្នាំនៅសង្កាត់កាកាប១-សង្កាត់ចោមចៅ១-សង្កាត់ឃ្មួញ-សង្កាត់អូរបែកក្អម-ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខនិងសង្កាត់កំពង់កណ្តាល ក្រុងកំពត។
ចំណែកជនរងគ្រោះឈ្មោះខឹម ស្រស់អាយុ៣៣ឆ្នាំជិះម៉ូតូម៉ាកហុងផ្លាកលេខកំពង់ស្ពឺ 1O-6611។វត្ថុតាងចាប់បាន-ដាវ១-កាំបិតប៉័ងតោ១និងម៉ូតូជនរងគ្រោះ ។ក្រោយមកជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការភ្នំពេញដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *