ព័ត៌មានសន្តិសុខសង្គម

រថយន្តនិងម៉ូតូបុកគ្នានៅស្រុកក្រគរ បណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់២នាក់

ពោធិ៍សាត់៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យមនុស្សស្លាប់ម្នាក់និងរងរបួសធ្ងន់២នាក់ត្រូវបានដឹកយកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។
មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូនៅផ្លូវជាតិលេខ៥ត្រង់មុខវត្តនាគកួចក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសធ្ងន់២នាក់។
រថយន្តបង្កម៉ាកសាំយ៉ុងផ្លាកលេខភ្នំពេញ 2W-9360 បើកបរដោយឈ្មោះ យ៉ាន់ តូនី អាយុ ៣៤ឆ្នាំ នៅភូមិស្វាយធំឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង។រថយន្តនេះបានបុកជាមួយម៉ូតូម៉ាក NEX ផ្លាកលេខ ភ្នំពេញ 1FD-1475 អ្នកបើកបរឈ្មោះហូ ចាន់ណេត អាយុ ២១ឆ្នាំនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានស្លាប់។
អ្នករួមដំណើរឈ្មោះ ឃុំសោភ័ណ្ឌអាយុ២៥ឆ្នាំ-និងឈ្មោះឈឿនសៀ អាយុ៣២ឆ្នាំ។២នាក់នេះរងរបួសធ្ងន់រស់នៅភូមិ ឃុំជាមួយគ្នាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះបន្ទាន់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *