ព័ត៌មានសន្តិសុខសង្គម

បើកឡានទំនើបដល់ផ្លូវកោង ជ្រុលបុកដើមឈើបាក់១ដើម

ភ្នំពេញ៖បុរសម្នាក់បើករថយន្តទំនើបម៉ាកហ្វតដល់ផ្លូវកោងក៏ជ្រុលឡើងខឿនបុកដើមឈើបាក់ដាច់មួយដើមរីឯរថយន្តខូចខ្ទេចផ្នែកខាងមុខ។
ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែរទី២ ខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២២។មុនកើតហេតុរថយន្តម៉ាកហ្វតផ្លាកលេខភ្នំពេញ2BD-8080 នេះបើកតាមផ្លូវបុរីអង្គពីជើងទៅត្បូងក្នុងល្បឿនលឿន។លុះមកដល់ផ្លូវកោងតៃកុងបួងចង្កូតឡើងខឿនទៅបុកដើមឈើមួយដើមពេញទំហឹង បណ្ដាលឱ្យបាក់រាបដល់ដី។
ចំណែករថយន្តបង្ករងការខូចខ្ទេចផ្នែកខាងមុខធ្ងន់ធ្ងរតែមិនបង្កឱ្យមានមនុស្សគ្រោះថា្នក់ទេ ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះយករថយន្តបង្កទៅរក្សាទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕
បើកឡានទំនើបដល់ផ្លូវកោងជ្រុលបុកដើមឈើបាក់១ដើម

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *