ព័ត៌មានសន្តិសុខសង្គម

បញ្ជូនមនុស្ស១២នាក់ ពាក់ព័ន្ធគ្រឿងញៀននិងប្រើកាំភ្លើងកែច្នៃ ទៅតុលាការ

ភ្នំពេញ៖នគរបាលខណ្ឌព្រែកព្នៅបានស្រាវជ្រាវនិងចាប់ជនសង្ស័យប្រុសស្រី១២នាក់ពាក់ព័ន្ធជួញដូរ-ប្រើសារធាតុញៀន-ប្រើកាំភ្លើងកែច្នៃខុសច្បាប់និងបញ្ជួនទៅតុលាការនៅថ្ងៃនេះ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៨ ខែមករា កម្លាំងនគរបាលជំនាញខណ្ឌព្រែកព្នៅបានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀននិងប្រើកាំភ្លើងកែច្នៃខុសច្បាប់នៅ២គោលដៅផ្សេងគ្នា។ទី១-នៅលើខ្នងទំនប់ ភូមិធំជើង សង្កាត់ពញាពន់និងទី២-នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅដោយចាប់ជនសង្ស័យប្រុសស្រីចំនួន១២នាក់។
ក្នុងនោះសមត្ថកិច្ចដកហូត៖ ក្រាមសថ្លាម សង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ធំនិង១កញ្ចប់តូច-ទូរសព្ទ១៦គ្រឿង-ម៉ូតូ៣គ្រឿង-កាំភ្លើងស្នប់កែច្នៃចំនួន៧ដើម-ដាវដែកកែច្នៃចំនួន៥ដើម ។ជនសង្ស័យខាងលើត្រូវបាននគរបាលខណ្ឌព្រែកព្នៅបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *