ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ជិះម៉ូតូបត់ ត្រូវរថយន្តមកពីក្រោយបុកបណ្ដាលឲ្យស្លាប់មួយរំពេច

ស្វាយរៀង៖បុរសម្នាក់ជិះម៉ូតូបត់ឆ្វេងត្រូវរថយន្តមកពីក្រោយបុកពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមនៅភូមិអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងកាលពីល្ងាចថ្ងៃទី១២ ខែកក្កដា។
មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះហែល ញែម អាយុ៨០ឆ្នាំនៅភូមិ ឃុំខាងលើជិះម៉ូតូម៉ាកហុងដាផ្លាកលេខស្វាយរៀង1B-6855 រងការខូចខាតយ៉ាងដំណំ។ចំណែកអ្នកបើករថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះយ៉ាន សុផេង អាយុ២៦ឆ្នាំនិងអ្នករួមដំណើរជាប្រពន្ធឈ្មោះញាណនីតា អាយុ១៨ឆ្នាំនៅភូមិក្រែកត្បូង ឃុំពញាក្រែក ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ ។
មុនកើតហេតុបុរសចំណាស់ម្នាក់បានជិះម៉ូតូធ្វើដំណើរពីជើងទៅត្បូងហើយក៏បានបត់ត្រូវរថយន្តម៉ាកតូយូតា តាកូម៉ាផ្លាកលេខ ស្វាយរៀង2A-4546បើកស្របគ្នាហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបណ្តាលឱ្យស្លាប់។សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររថយន្ដយកទៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីដោះស្រាយតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *