ព័ត៌មានសន្តិសុខសង្គម

បញ្ជូនថៃ០៤នាក់ ករណីរំលោភសេពសន្ថវ:លើស្ត្រីម្នាក់ ទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៦ ខែមីនាបានបញ្ជូនបុរសថៃ៤នាក់ ករណីរំលោភសេពសន្ថវៈស្ត្រីម្នាក់ទៅតុលាការចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា អាវុធហត្ថក្រុងបានឃាត់ខ្លួនក្រុមសង្ស័យជាជនជាតិថៃចំនួន៤នាក់។ការចាប់ខ្លួនតាមបណ្ដឹងពីក្មេងស្រីរងគ្រោះ អាយុ១៧ឆ្នាំជាតិថៃដូចគ្នា ស្នាក់នៅបណ្ដោះអាសន្នភូមិមិត្តភាព ក្រុងប៉ោយប៉ែត ។ករណីរំលោភសេពសន្ថវៈនេះស្ថិតក្នុងបន្ទប់ស្នាក់នៅមួយ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ជនសង្ស័យជាតិថៃទាំង៤នាក់-ឈ្មោះភីឡាផុន ឃុនដែងឌី-ផានុផុង អ៊ីណក-ឈ្មោះ វ័រឡាវុធ កិណតាន់-និងឈ្មោះអាក់មនថេត ប៊ូឡាក់ថេត។ទាំង៤នាក់អាយុពី២០ដល់២១ឆ្នាំស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិ សង្កាត់ខាងលើ។
ក្រោយពីទទួលបណ្ដឹងពីនាងរងគ្រោះ កម្លាំងមូលដ្ឋានបានចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ហើយនាំទៅសាកសួរ។ក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនបានរំលោភសេពសន្ថវៈលើនាងរងគ្រោះពិតប្រាកដមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *