ព័ត៌មានសន្តិសុខសង្គម

ភ្លើងឆេះព្រៃ ឆេះបន្តដល់ផ្ទះមួយខ្នងរបស់អ្នកភូមិអស់ទាំងស្រុង

ពោធិ៍សាត់៖ផ្ទះឈើមួយខ្នងជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសីរបស់អ្នកភូមិ ត្រូវភ្លើងឆេះព្រៃបានរាលដាលឆេះទាំងសម្ភារប្រើប្រាស់អស់ទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងនៅម្តុំទំនប់អាងបង្ហៀរទឹកទី៣ ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពីរសៀលទី២៦ ខែកុម្ភៈ។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ផ្ទះត្រូវបានភ្លើងឆាបឆេះអស់នេះ មានទំហ៊ំទទឹង៤ម៉ែត្រគុណបណ្ដោយ៦ម៉ែត្រ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសីរួមជាមួយសម្ភារប្រើប្រាស់ជាច្រើន។
មន្ត្រីដដែលបានបន្តថា ផ្ទះឆេះនោះម្ចាស់ឈ្មោះ ឆន ភឿន អាយុ៤៦ឆ្នាំនៅភូមិឃុំខាងលើ។ គ្រោះមហន្តរាយបង្កពីមូលហេតុភ្លើងឆេះព្រៃក្បែរនោះ ទើបបណ្ដាលឱ្យរាលឆ្លងមកឆេះដល់ផ្ទះតែម្តង។ពេលភ្លើងឆេះម្ចាស់មិនបាននៅទីនោះទេដោយចាក់សោរទុកចោល ហើយខាងសមត្ថកិច្ចក៏មិនអាចមកជួយទាន់ពេលវេលាដែរ។
ប៉ុន្តែក្នុងករណីនោះមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់ទេនិងមិនទាន់ដឹងពីទំហំនៃការខួចខាតនោះនៅឡើយព្រោះសមត្ថកិច្ចកំពុងសាកសួរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *