ព័ត៌មានសន្តិសុខសង្គម

នគរបាលស្រុកមុងឫស្សីអនុវត្តនៃការបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទករណីហិង្សាដោយចេតនា

បាត់ដំបង៖នៅថ្ងៃ​ អង្គារ៤រោចខែបុស្សឆ្នាំខាលចត្វាស័​ក.ស​.២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែមករាឆ្នាំ២០២៣វេលា​ម៉ោង១០និ​ង ០០នាទីព្រឹកនៅចំណុចក្រុមទី៦ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫ​ស្សី ខេត្តបាត់ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនី​យ៍​​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោក​វរសេនីយ៍ឯក​ ស​ គឹម​ឡុងអធិការនគរបាលស្រុកោងឫស្សី​ បាន​ដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ​បាលកកោះ នៃអធិការដ្ឋាននគរ​បាលស្រុកមោងឫស្សី បានចុះអនុវ​ត្តន៍​ដីកាបង្គាប់ឱ្យនាំខ្លួនលេខ០៥ ត.ព្រ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០​២២ របស់លោក គា សី ចៅក្រមស៊ើបសួរ នៃសា​លាដំបូងខេត្តបាត់ដំបង បង្គាប់ឱ្យនាំខ្លួនឈ្មោះ វុធ ឆាង ភេទប្រុស អា​យុ​៣៩ឆ្នាំ រស់នៅភូមិកកោះ ឃុំក​កោះ ស្រុកមោងឫស្សី ខេត្តបាត់​ដំ​បង ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិកកោះ ឃុំកកោះ ស្រុ​ក​មោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ​២​០២២ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមក​កាន់ការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *