ព័ត៌មានសន្តិសុខសង្គម

បុរសដែលប្រើគ្រឿងញៀន បានយកប្រេងចាក់ដុតផ្ទះឆេះអស់នឹងស្លាប់ទាំងខ្លួនឯងនៅក្នុងភ្លក់ភ្លើង

បាត់ដំបង៖បុរសម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបានយកប្រេងម៉ាស៊្សូតចាក់ដុតផ្ទះបណ្តាលឱ្យឆេះអស់ទាំងផ្ទះស្លាប់ទាំងខ្លួនឯងក្នុងភ្នក់ភ្លើងទៀត។គ្រោះអគ្គិភ័យនេះបានកើតឡើងក្នុងភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី៣ខែឧសភា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ហេតុការណ៍នេះគឺឆេះផ្ទះ១ខ្នង ទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារខូចខាតស្ទើរអស់ម្ចាស់ផ្ទះឈ្មោះ ទុយ សាឡៅ ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សម្ភារខូចខាតួទាំងស្រុង៖ទូរទស្សន៍១គ្រឿង,តុឈើ២,ទូខោអាវ១,ម៉ាស៊ីនដេរ១,សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅរួមនិងឯកសារផ្សេងទៀត ព្រមទាំងសំលៀកបំពាក់មួយចំនួនទៀត សរុបការខូចខាតប្រហែល ៣០.០០០.០០០រៀល។ចំណែកអ្នកស្លាប់ក្នុងភ្នក់ភ្លើងមានឈ្មោះ រើន ឡី ភេទប្រុស អាយុ២៤ឆ្នាំនៅភូមិកើតហេតុត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ ។

សមត្ថកិច្ចបានបញ្ជាក់ថា៖មូលហេតុនេះដោយសារជនដែលស្លាប់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងបែកថ្នាំ បានយកប្រេងម៉ាស៊ូ្សតដុតផ្ទះខ្លួនឯងក៏បណ្ដាលឱ្យឆេះ។សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យស្រក០១ គ្រឿង និងគោយន្តច្នៃដឹកទឹក១គ្រឿងចេញអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *