ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ

នៅថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០០:២០នាទីរំលងអាធ្រាត្រ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅម្ដុំច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុម ទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តបទល្មើស នៅចំណុចផ្ទះលេខ៨៥A ផ្លូវលេខ២៤៧ ក្រុមទី ភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ ធន់ សំអឿន ហៅ អឿន ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ មានសារធាតុញៀន) ។

សម្ភារៈបាត់បង់រួមមាន៖ ប្រាក់ដុល្លារចំនួនប្រហែល២០០០$ (ពីរពាន់ដុល្លារអាមេរិច), ចិញ្ចៀនមាស១វង់ទម្ងន់១ជីកន្លះនិងខ្សែកមាស១ខ្សែមានទម្ងន់៣ជី។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *