ព័ត៌មានសន្តិសុខសង្គម

ខ្យល់កន្ត្រាក់បក់បោកខ្លាំងធ្វើឲ្យផ្ទះពលរដ្ឋដួលរលំនិងរបើកដំបូង

កំពង់ឆ្នាំង៖ភ្លៀងមួយមេលាយឡំនិងខ្យល់កន្ត្រាក់បានបក់បោកខ្លាំងបណ្តាលឱ្យផ្ទះមួយខ្នងទំហំ៧ម៉ែត្រគុណ៩ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿងដែលទើបនឹងសង់ថ្មីដួលរលំខូចខាតធ្ងន់ធ្ងរកាលពីរំលងអាធ្រាត្រចូលថ្ងៃទី៤ខែឧសភា ឆ្នាំ២០២១។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា៖ម្ចាស់ផ្ទះឈ្មោះ នូ សារូ ភេទប្រុស អាយុ ៤៣ឆ្នាំ ប្រពន្ធឈ្មោះ យែ រ៉ែម អាយុ ៤០ឆ្នាំ នៅភូមិជ្រៃកោងកើត ឃុំខ្នារឆ្មារខេត្តកំពង់ឆ្នាំងបណ្ដាល ខូចខាតផ្ទះទាំងស្រុង និងម៉ូតូមួយគ្រឿងម៉ាកនិចទុកនៅក្រោមផ្ទះ។ ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេនិងធ្វើឱ្យរបើកដំបូលផ្ទះចំនួន៣ខ្នងផ្សេងទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *