ព័ត៌មានសន្តិសុខសង្គម

ភ្លើងឆេះបំផ្លាញផ្ទះអស់១ខ្នង និងទ្រព្យសម្បត្តិ៍ប្រមាណជិត៣ម៉ឺនដុល្លារ

ស្វាយរៀង៖អគ្គិសភ័យឆេះយ៉ាងសន្ធោសន្ធៅបានបំផ្លាញផ្ទះអស់មួយខ្នងជាមួយទ្រព្យសម្បត្តិជាច្រើនគិតជាទឹកប្រាក់ប្រមាណជិត៣ម៉ឺនដុល្លារ។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា គ្រោះអគ្គិភ័យនេះបានកើតឡើងស្ថិតនៅភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀងកាលពីល្ងាចថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២២។ផ្ទះមួយខ្នងនេះមានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រឈើលើថ្មក្រោមត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងនិងទ្រព្យសម្បត្តិជាច្រើន។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះមាស មុន្នី អាយុ៥០ឆ្នាំប្រពន្ធឈ្មោះ សៅ សិរី អាយុ៥៣ឆ្នាំមុខរបរលក់ដូរនៅភូមិឃុំខាងលើ។ចំពោះសម្ភារបាត់បង់-ប្រាក់ចំនួន២០.០០០ដុល្លារ-អង្ករ២បាវ-ស្រូវ១០បាវ-ទូតាំង១-ទូដាក់ខោអាវ២-និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
មុនកើតហេតុម្ចាស់កំពុងលក់ដូរអីវ៉ាន់ស្រាប់តែមានផ្សែងហុយចេញពីក្នុងផ្ទះដោយមានអណ្ដាតភ្លើងផងទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។កម្លាំងនគរបាលក្រុងស្វាយរៀងបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងមកបាញ់ទឹកពន្លត់ទើបភ្លើងរលត់ទៅវិញ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែឆ្លងចរន្តអគ្គិសនីតែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *