ព័ត៌មានសន្តិសុខសង្គម

រថយន្តនិងម៉ូតូបុកគ្នា ក្រឡាប់ផ្ងារជើង រងរបួស៣នាក់

ភ្នំពេញ៖រថយន្តកូរ៉េបើកក្នុងល្បឿនលឿនបានវ៉ាជែងរថយន្តខាងមុខជ្រុលបុកជាមួយម៉ូតូពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់និងរថយន្តបង្កបានក្រឡាប់ផ្ងារជើង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២២។
សាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តកូរ៉េមួយគ្រឿងផ្លាកលេខ ភ្នំពេញ 2AC-9572 បើកតាមផ្លូវជាតិលេខ១ក្នុងល្បឿនលឿន។រថយន្តកូរ៉េបានវ៉ារថយន្តនៅខាងមុខក៏ជ្រុលបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1B-5514 ជិះឌុបគ្នា២នាក់ ទិសដៅបញ្ច្រាស់គ្នា។
រថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកសួនផ្កាបណ្តាលឱ្យក្រឡាប់។រីឯខាងម៉ូតូរងរបួសធ្ងន់ចំនួន២នាក់ ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ចំណែកតៃកុងរថយន្តបង្កក៏រងរបួសដែរតែបានរត់គេចខ្លួនបាត់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *