ព័ត៌មានសន្តិសុខសង្គម

តាមចាប់អ្នកបើករថយន្ត បុកមនុស្សឲ្យស្លាប់នៅស្រុកស្វាយជ្រំ

ស្វាយរៀង៖រថយន្តមិនស្គាល់អត្តសញ្ញាណបានបើកបុកអ្នកថ្មើរជើងម្នាក់ពេញទំហឹងបណ្តាលឱ្យស្លាប់នៅភូមិធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពីយប់ថ្ងៃទី១៧ខែធ្នូ។


មន្ត្រីនគរបាលបានឱ្យដឹងថា យុវជនដែលស្លាប់ឈ្មោះប៉ុល សំណាង អាយុ១៩ឆ្នាំរស់នៅភូមិធំ ខេត្តស្វាយរៀង។ចំណែកអ្នកបើករថយន្តមិនស្គាល់ឈ្មោះព្រោះក្រោយបង្កឱ្យមានមនុស្សស្លាប់ក៏បើករថយន្តគេចខ្លួនបាត់។
មុនកើតហេតុយុវជនម្នាក់បានដើរតាមផ្លូវស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបើកក្នុងទិសដៅបញ្ច្រាសគ្នាហើយបានបុកយុវជននោះពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាម។នគរបាលដដែលបានបន្តថា មូលហេតុដោយសារតែយុវជនរូបនោះដើរមិនប្រកាន់ស្ដាំទើបបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។បន្ទាប់មកសមត្ថកិច្ចបានស្រាវជ្រាវតាមចាប់អ្នកបើកបរយកមកទទួលខុសត្រូវក្នុងករណីនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *