បាត់ដំបង៖បុរសម្នាក់ព្រោះខឹងម៉ូតូដេកុងតាក់និងធាក់ផងនៅតែមិនឆេះក៏ក្តៅក្រហាយបានទាញដែកកេះមកបញ្ជេះដុតម៉ូតូនោះចោលផ្អើលអ្នកភូមិរត់មកជួយ។
ករណីដុតម៉ូតូនេះបានបង្កការភ្ញាក់ផ្អើលនេះនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភ:។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសជាម្ចាស់ម៉ូតូឈ្មោះ វីត អាយុជិត ៣០ឆ្នាំនៅក្នុងស្រុករតន:មណ្ឌលខេត្តបាត់ដំបង។
នៅថ្ងៃកើតហេតុបុរសរូបនោះបានជិះម៉ូតូចេញពីផ្ទះ។មកដល់ពាក់កណ្តាលផ្លូវចៃដន្យម៉ូតូបានរលត់ ទោះខំប្រឹងដេកុងតាក់បញ្ឆេះ និងធាក់ផងម៉ូតូនៅតែមិនឆេះ ហើយក៏សម្រេចចិត្តបណ្តើរម៉ូតូតាំងពីព្រឹកដល់ថ្ងៃរសៀល ហត់ផងហេវផងបានទូរសព្ទទៅម្តាយនៅឯផ្ទះដើម្បីរកលុយធ្វើម៉ូតូ។
ប៉ុន្តែម្តាយមិនខ្វល់ខ្វាយ ចុងក្រោយក៏សម្រេចចិត្តដុតម៉ូតូចោលតែម្តងបង្កការភ្ញាក់ផ្អើលពេញភូមិ។ម៉ូតូដែលរងការដុតបំផ្លាញម៉ាកឃ្លិចផ្លាកលេខបាត់ដំបង1Y-0045 ជាម៉ូតូរបស់ម្តាយទិញឱ្យត្រូវឆេះខូចខាតយ៉ាងដំណំ ៕