ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបុរសម្នាក់ ចាប់រំលោភប្អូនស្រីបង្កើតជាអនិកជន ទៅតុលាការ

កំពង់ស្ពឺ៖តាមបណ្តឹងរបស់ម្តាយកម្លាំងនគរបាលស្រុកថ្ពង កាលពីថ្ងៃទី១៦ ខែកុម្ភៈបានចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធចាប់រំលោភសេពសន្ថវៈប្អូនស្រីបង្កើតត្រូវបញ្ជូនទៅតុលាការ។
ករណីនេះបានកើតឡើងនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០២២ដល់ថ្ងៃទី១៦ ខែ កុម្ភៈឆ្នាំ២០២៣។មន្ត្រីនគរបាលស្រុកថ្ពងបានឱ្យដឹងថា ជនសង្ស័យ អាយុ២៤ឆ្នាំជាកម្មកររោងចក្រ ត្រូវជាបងប្រុសបង្កើត។ចំណែកក្មេងរងគ្រោះអាយុ១៤ឆ្នាំ។អ្នកទាំង២នាក់នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានចាប់រំលោភសេពសន្ថវៈលើប្អូនស្រីបង្កើតពិតប្រាកដមែន ។ពីព្រោះខ្លួនតែងតែប្រើគ្រឿងញៀនជាញឹកញាប់ ហើយចូលចិត្តមើលវិដេអូអាសអាភាស រួចខ្លួនក៏មានអារម្មណ៍ចង់រួមភេទ ទើបបង្ខំចិត្តចាប់រំលោភប្អូនស្រីបានសម្រេចចំនួន៣លើក។
បន្ទាប់ពីសាកសួរជនសង្ស័យរួចនគរបាលខេត្តកំពង់ស្ពឺបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *