Uncategorized

នគរបាលជំនាញរៀបចំសណ្ដាប់ធ្នាប់ តាមច្រាំងទន្លេក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក បានចុះរៀបចំសណ្តាប់ធ្នាប់តាមច្រាំងទន្លេនៅក្រុងកំពង់ឆ្នាំង-អប់រំដល់ម្ចាស់កាណូតនិងអ្នកលក់ដូរតាមមាត់ទន្លេនោះ។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្តកំពង់ឆ្នាំង ព្រឹកថៃ្ងទី១៧ ខែកុម្ភៈឆ្នាំ២០២៣នេះ បានចុះរៀបចំសណ្តាប់ធ្នាប់តាមមាត់ច្រាំងទន្លេចាប់ពីម្តុំស្ពានភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង រហូតដល់កំពង់ដភូមិចុងកោះ។
ក្នុងប្រតិបត្តិការនោះ ជំនាញបានអប់រំដល់ម្ចាស់កាណូតនិងអ្នកលក់ដូរតាមមាត់ច្រាំងទន្លេ ទី១-ហាមផ្ទុកទំនិញលើសចំណុះ។២-ហាមបើកបរមានល្បឿនលឿនក្នុងទីប្រជុំជន។៣-មុនចេញដំណើរម្ចាស់កាណូតត្រូវមានពោងសង្រ្គោះ-ម៉ាស៊ីនបូមទឹក-និងបំពង់ពន្លត់អគ្គិភ័យដាក់តាមកាណូត ។៤-ទូកកាណូតនិងអ្នកលក់ដូរនៅតាមមាត់ច្រាំងទន្លេក្នុងតំបន់ហាមឃាត់ត្រូវថយចេញឱ្យផុតពីកន្លែងនោះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *