ព័ត៌មានសន្តិសុខសង្គម

រៀបចំនាំខ្លួនមុខសញ្ញាគ្រឿងញៀន០២នាក់ ទៅតុលាការ

ខេត្តព្រះសីហនុ៖កម្លាំងនគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀនចាប់ជនសង្ស័យ២នាក់ ជាមួយវត្ថុតាងជាច្រើនកញ្ចប់ និងរៀបចំនាំទៅតុលាការ។
សមត្ថិកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់-ឈ្មោះ ចាន់ នុន ហៅដន អាយុ ៣៧ឆ្នាំ និងឈ្មោះ អ៊ួង ពៅ អាយុ៣៩ឆ្នាំ។ការបង្ក្រាបធ្វើឡើងនៅផ្លូវភូមិចម្ការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ។
មន្ត្រីដដែលបានបន្តថា ពេលចាប់ជនសង្ស័យសមត្ថកិច្ចបានដកហូតវត្ថុតាងម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១០កញ្ចប់-ទូរសព្ទចំនួន៣គ្រឿង-ជញ្ជីងថ្លឹង១គ្រឿងនិងម៉ូតូ១គ្រឿង។បន្ទាប់មកនគរបាលខេត្តបានកសាងសំណុំរឿងដើម្បីនាំខ្លួនជនសង្ស័យទៅតុលាការចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *