កំពង់ស្ពឺ៖បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធនិងកូនតូចបានជ្រុលទៅបុករថយន្តដែលឈប់ជួសជុល នៅអែបផ្លូវបណ្តាលឱ្យបុរសជាប្តីបានស្លាប់ឯប្រពន្ធនិងកូនតូចរបួសធ្ងន់។ករណីនេះបានកើតឡើងក្នុងភូមិតានួន ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី៤ខែមេសាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្តម៉ាកហីយ៉ាន់ដាយពាក់ផ្លាកលេខ ភ្នំពេញ 3C-2269 បើកបរដោយឈ្មោះ ប៊ុន ឧត្ដម ភេទប្រុស អាយុ ២២ឆ្នាំនៅភូមិចុងក្រាល ឃុំចុងក្រាល ស្រុកទឹកឈូ ខេត្តកំពត។រថយន្តនេះបានឈប់ជួសជុលនៅចំណែកផ្លូវភ្លាមស្រាប់តែមានម៉ូតូ១គ្រឿងម៉ាក ស៊ុយសឺគីនិចពាក់ផ្លាកលេខ តាកែវ 1S-7892 បើកបរដោយឈ្មោះ ណុប រតន: ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិក្រញូង ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ឌុបប្រពន្ធនិងកូន។
ប្រពន្ធឈ្មោះ ហឿន ដួន អាយុ ២៤ឆ្នាំនិងកូនឈ្មោះរីមស្រីវង្ស អាយុ១ខួបបុកពីក្រោយរថយន្តយពេញទំហឹង បណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់និងរបួសធ្ងន់ពីរនាក់។ចំពោះវត្ថុតាងទាំង២ផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដើម្បីបន្តតាមនីតិវិធី ៕