ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៤នាក់ ទៅដាក់ពន្ធនាគារ

ប៉ៃលិន៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ក្រុងប៉ៃលិន បាន បញ្ជូនជនសង្ស័យចំនួន៤នាក់ ទៅដាក់ពន្ធនាគារខេត្តប៉ៃលិនតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក ហ៊ុយ ទីហួ ចៅក្រមស៊ើបសួរ នៃតុលាការខេត្តប៉ៃលិនកាលពីរសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។
បុរសសង្ស័យឈ្មោះ ហួន ភត្ត្រា អាយុ២៨ឆ្នាំ ឈ្មោះ ស្រ៊ុន ណារីនអាយុ២០ឆ្នាំ ឈ្មោះ ប៊ន សៀងអាយុ៣៥ឆ្នាំនិង ឈ្មោះ ស៊ុន វិឆ្ឆិកា អាយុ២៤ឆ្នាំអ្នកទាំង៤ទីលំនៅភូមិទឹកផុស សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ក្រុមជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោម ការពិនិត្យពីបទ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់គ្រឿងញៀន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *