ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបើកបុកជាមួយកង់បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាម

កំពង់ឆ្នាំង៖បុរសម្នាក់បើកម៉ូតូបុកជាមួយកង់បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ៥៣ក្នុងភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖បុរសម្នាក់បើកម៉ូតូមិនប្រយ័ត្នបានបុកជាមួយកង់បណ្តាលឱ្យស្ត្រីម្នាក់ ស្លាប់ភ្លាម។ ម៉ូតូបង្កម៉ាកហុងដា125ពាក់ផ្លាកលេខកំពង់ឆ្នាំង 1K 2582 អ្នកបើកបរឈ្មោះ ពេជ្រ ប៊ុនឈូ ភេទប្រុស អាយុ២៤ឆ្នាំ នៅ ភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស។
អ្នកជិះកង់ឈ្មោះ ជៃ សុខា ហៅផាន់ភេទស្រី អាយុ៦១ឆ្នាំ មានទីលំនៅភូមិក្រោយវត្ត ឃុំខ្លុងពពកបានស្លាប់នៅកន្លែងកើតហេតុ ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចាប់អ្នកបើកបរម៉ូតូ ។ក្រោយមកសមត្ថកិច្ចបានយក វត្ថុតាង និងជនបង្កទៅ អធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីបន្តនីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *