ព័ត៌មានសន្តិសុខសង្គម

នាំគ្នាបោះតង់ជិតជ្រោះ មានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់បោក ធ្វើឲ្យស្លាប់និងបាត់ខ្លួន

កំពត៖តាមប្រភពព័ត៌មានដំបូងបានឱ្យដឹងថា មានភ្ញៀវទៅបោះតង់កម្សាន្តចុងសប្ដាហ៍នៅម្ដុំទឹកធ្លាក់ជ្រោះឱម៉ាល់ ខេត្តកំពត កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា។ខណៈនោះភ្លៀងក៏ធ្លាក់ខ្លាំងនិងខ្យល់បក់បោកធ្វើឱ្យមនុស្សធ្លាក់ជ្រោះបណ្ដាលឱ្យបាត់ខ្លួន។

អ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានភ្ញៀវប្រុសស្រី៣នាក់ក្នុងចំណោមភ្ញៀវផ្សេងទៀតបានមកបោះតង់នៅតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីស្រូបយកខ្យល់ឱកាសបរិសុទ្ធ ពីកន្លែងដែលប្លែក តាមជ្រោះជ្រលងដងអូរទឹកធ្លាក់ដ៏ត្រជាក់។

បន្ទាប់ពីដេកលេងយ៉ាងសប្បាយ ស្រាប់តែមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកចំកន្លែងតង់ស្នាក់នៅធ្វើឱ្យពួកគេហូរតាមទឹកធ្លាក់ជ្រោះបណ្ដាលឱ្យបាត់ខ្លួន។រហូតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៣នេះ សមត្ថកិច្ច-កម្លាំងអាជ្ញាធរមូលដ្ឋាននិងប្រជាពរដ្ឋជួយអន្តរាគមន៍ រកឃើញសពស្ត្រី២នាក់ដោយជាប់នៅក្នុងតង់របស់ពួកគេ ហើយបន្តស្វែងរកអ្នកកំពុងបាត់ខ្លួន។

ក្នុងហេតុការណ៍គ្រោះធម្មជាតិបង្កឱ្យមានមនុស្សស្លាប់និងបាត់ខ្លួននេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបញ្ជាក់ថា ទីតាំងដែលបងប្អូនមកបោះតង់លើជ្រោះឱមាល់ កាលពីយប់មុនជំនន់ទឹកភ្លៀងធ្លាក់។លោកក៏បានអំពាវនាវសូមបងប្អូនផ្អាកការមកបោះតង់លើជ្រោះឱមាល់ រង់ចាំអាកាសធាតុល្អប្រសើរវិញសិន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *