ព័ត៌មានសន្តិសុខសង្គម

នគរបាលក្រុង និងក្រសួងសហការគ្នា ឡោមព័ទ្ធសណ្ឋាគារមួយកន្លែង ឃាត់ខ្លួនជនជាតិវៀតណាម១១នាក់ ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់បុរសជនបរទេសម្នាក់ នៅលើផ្លូវ៣៦០ ខណ្ឌបឹងកេងកង

(ភ្នំពេញ)៖ នៅម៉ោង២៖៣០នាទី រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយក​ម្លាំងការិយាល័យកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន១១នាក់ ដែលជាជនសង្ស័យពាក់ព័ន្ធនឹងឃាតកម្មនៅផ្លូវ៣៦០។ នេះបើតាម ឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្ន​ងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់ PLAnews

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅតាមបណ្ដោយផ្លូវលេខ២៧១ ទីតាំង សណ្ឋាគារសូផៃ ទល់មុខនិងផ្សារហេងលីមូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសួរចម្លើយនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ករណីបាញ់សម្លាប់បុរសជនបរទេសម្នាក់ បានកើតឡើង កាលពីវេលាម៉ោង ២៖០០រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញ ស្ថិតនៅចំណុចផ្លូវ៣៦០ កែងផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ បន្ទាប់ពីផ្ទុះជម្លោះរវាងភាគីទាំងពីរ ដែលជនរងគ្រោះត្រូវបានគេអះអាងថា បានឈ្លោះទាស់ទែងគ្នាជាមួយក្រុមជនសង្ស័យ ហើយជនសង្ស័យក៏បានដកបាញ់ជនរងគ្រោះស្លាប់តែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *