ព័ត៌មានសន្តិសុខសង្គម

ភ្លៀងបានលិចផ្លូវជាតិលេខ៤ ម្ដុំស្ពានស្ទឹងសំរោង អាជ្ញាធរអោយផ្អាកសារាចរណ៍បណ្ដោះអាសន្ន

 

ខេត្តព្រះសីហនុ៖ទឹកភ្លៀងបានជនលិចកំណាត់ផ្លូវជាតិលេខ៤ ម្តុំស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ត្រូវអាជ្ញាធរសុំឱ្យផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន។

មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅយប់ថ្ងៃទី៣០ ខែកក្កដាថា ស្ថានភាពទឹកភ្លៀងបានជនលិចកំណាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានស្ទឹងសំរោង ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ប្រភពដដែលបានឱ្យដឹងទៀតថា កម្ពស់ទឹកលិចផ្លូវមានដល់ទៅ៨តឹក និងហូរកាត់ផ្លូវប្រវែង៦០០ម៉ែត្រ។ពេលនោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ-តំណាងស្នងការនគរបាលខេត្ត និងកម្លាំងនគរបាលស្រុកកំពង់សីលា បានចុះទៅទីតាំងជំនន់ទឹកភ្លៀង ដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋដែលរងគ្រោះ។

ជាមួយគ្នានេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើផ្លូវជាតិលេខ៤។ខណៈជំនន់ទឹកភ្លៀងកំពុងគំរាមកំហែងសន្តិសុខសាធារណៈចាប់ពីថ្ងៃជូនដំណឹងនេះទៅ រហូតមានការជូនដំណឹងជាថ្មី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *