ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនស្ស័យ២នាក់ករណីវាយតប់បង្ករបួសស្នាម

បន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថក្រុងសុំបទតិចចាប់ជនសង្ស័យ 2 នាក់វាយតប់បង្ករបួសស្នាមប៉ោយប៉ែតនៅព្រឹកថ្ងៃទី១៤ខែកុម្ភៈបានចាប់ជនសង្ស័យ២នាក់ករណីវាយតប់បង្ករបួសស្នាមនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលប្រព្រឹត្ត កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២១។
លោក នួន នីណារ៉ូ មេបញ្ជាការកងរាជ អាវុធហត្ថ ក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ បណ្ដឹងរបស់ជនរងគ្រោះឈ្មោះ អេង ឃុយ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅបុរីធីធីបានប្ដឹងទៅលើជនបង្កចំនួន២នាក់ ដែលបានវាយតប់មកលើរូបគាត់កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២១បណ្តាលឱ្យរងរបួស។
លោក នួន នីណារ៉ូ បានបន្តថា៖ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងចុះ ឃាត់ខ្លួនបានជនបង្កចំនួន២ ឈ្មោះ ស៊ីង វីកាំង ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ។ឈ្មោះ ហេង សំបូរ ហៅ យី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិមានជ័យ ឃុំស្រែស្ដៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ស៊ីង វីកាំងបានរៀបរាប់ថា ៖ពួគេពិតជាបាមនប្រព្រឹត្តដូចក្នុងពាក្យបណ្តឹងមែន។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ អាវុធហត្ថ ខេត្តនឹងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *