ព័ត៌មានសន្តិសុខសង្គម

មនុស្សជាង១០នាក់ បានពុលចំណីក្រោយពីនាំគ្នាហូបមីឆា គេលក់ក្នុងភូមិ

កំពង់ឆ្នាំង៖ប្រជាពលរដ្ឋចំនួន១២នាក់បានពុលចំណីជាបន្តបន្ទាប់ ដោយមានអាការក្អួតចង្អោរ ក្រោយពីនាំគ្នាទទួលទានមីឆាដែលគេលក់ក្នុងភូមិ ត្រូវបានដឹកទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់។ហេតុការណ៍នេះបានកើតឡើង ស្ថិតក្នុងភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាយប់ថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៣។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា កាពីល្ងាចប្រជាពលរដ្ឋបាននាំគ្នាទិញមីឆា ដែលគេតែងតែលក់នៅភូមិនេះ។ ក្រោយពីទទួលទានរួចបានប្រមាណជិត២ម៉ោង អ្នកហូបមីទាំងនោះចាប់ផ្តើមមានអាការក្អួតចង្អោរជាបន្តបន្ទាប់។ពេលនោះក៏មានអន្តរាគមន៍ពីសមត្ថកិច្ចនិងពលរដ្ឋបានជួយដឹកយកអ្នកជំងឺទៅមណ្ឌលសុខភាព និងបានដឹកបន្តទៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

តាមការសន្និដ្ឋាននៃក្រុមគ្រូពេទ្យបានឱ្យដឹងថា ករណីពុលចំណីនេះអាចបណ្តាលមកពីសរសៃមី ។ព្រោះបើសិនបើជាការពុលដោយមេរោគមានរយៈពេលយូរជាងនេះ។អ្នករងគ្រោះចំនួន១២នាក់មានស្រី៥នាក់ពួកគេមានអាយុពី១៨ខែដល់៦៥ឆ្នាំ រស់នៅភូមិឃុំខាងលើ។
ក្រោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យខេត្តកំពង់ឆ្នាំងបានជួយសង្រ្គោះនិងព្យាបា រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែកក្កដានេះពលរដ្ឋទាំង១២នាក់បានធូរស្បើយខ្លះហើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *