ព័ត៌មានសន្តិសុខសង្គម

កម្លាំងកងរាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់

(បាត់ដំបង) អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ របស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង វេលាម៉ោង ១៧:៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ថបាត់ដំបង បានចុះបង្ក្រាបករណី រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចបន្ទប់ជួលលេខ៩ ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានចាប់ជនសង្ស័យ ១១ នាក់:
១-ឈ្មោះ យឿម លាភា ភេទស្រី អាយុ២០ ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ រស់នៅភូមិស្ដៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ( ម្ចាស់បន្ទប់ជួល )។
២ -ឈ្មោះ ព្រំ លីណា ភេទស្រី អាយុ២០ ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៣ -ឈ្មោះ សេង គីរី ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិចំកាសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤ -ឈ្មោះ វណ្ណ ចាន់រ៉ា ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៥ -ឈ្មោះ សារិន ពិសិទ្ឋ ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៦ -ឈ្មោះ សុខ ឆៃយ៉ា ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៧ -ឈ្មោះ រិទ្ឋី ថារ៉ុង ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៨ -ឈ្មោះ គី សំណាង ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៩ -ឈ្មោះ យឹម កែវច័នរតនះដុល្លា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
១០ -ឈ្មោះ វិន វណ្ណះ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិរំចេក២ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
១១ -ឈ្មោះ ខាំ បញ្ញា ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ដកហូតវត្ថុតាង គ្រឿងញៀនម៉ាទឹកកក ចំនួន ០១កញ្ចប់ ទម្ងន់១១,៤៤ ក្រាម,ទូរស័ព្ទដៃ ០៥ គ្រឿង,ម៉ូតូចំនួន០៤ គ្រឿង,ដាវ០១ ដើម,ដបសម្រាប់ប្រើប្រាស់គ្រឿងញៀន ០១ ដប ។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងកំពុងអនុវត្ដបន្ដនីតិវិធី។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *