ភ្នំពេញ៖កម្លាំងនគរបាលបានចាប់ជនសង្ស័យ២នាក់ករណីយកសោខ្ទាស់ទ្វារខាងក្រៅឱ្យម្ចាស់ជាប់ក្នុងបន្ទប់រួចលួចយកម៉ូតូទៅបាត់។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះកើតនៅបន្ទប់ជួលក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ជនសង្ស័យឈ្មោះលី ចាន់សុខថា អាយុ១៧ឆ្នាំនិងឈ្មោះភួង សារ័ត្នអាយុ១៧ឆ្នាំ។ទាំងពីរនាក់រស់នៅកន្លែងកើតហេតុ។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ដំបូងខ្លួនបានទុកម៉ូតូមុខបន្ទប់ដោយជាប់ទាំងសោនៅជាមួយ រួចក៏ចូលក្នុងបន្ទប់។ ភ្លាមនោះមានជនម្នាក់បានយកមេសោខ្ទាស់ទ្វារពីខាងក្រៅជាប់រួចយកម៉ូតូជិះចេញបាត់តែម្តង។ម៉ូតូដែលចោរយកទៅបាត់ម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខបន្ទាយមានជ័យ1I-3797 ម្ចាស់ឈ្មោះកយ ចន្ថន អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ។
បន្ទាប់មកសមត្ថកិច្ចតាមរកចាប់ជនសង្ស័យបាន២នាក់យកសាកសួរមនិងកសាងសំណុំរឿង ដើម្បីបញ្ជួនទៅផ្នែកជំនាញ៕