ព័ត៌មានសន្តិសុខសង្គម

នឹងបញ្ជូនជនប្រុសស្រី៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

កំពង់ឆ្នាំង៖នគរបាលប្រឆាំងគ្រឿងញៀនខេត្តបានចាប់ជនសង្ស័យប្រុសស្រី៣នាក់ពាក់ព័ន្ធគ្រឿងញៀនហើយបានកសាងសំណុំរឿងនឹងបញ្ជូនទៅតុលាការ។


មន្ត្រីនគរបាលបានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ធ្នូនេះថា ជនសង្ស័យ៣នាក់នេះត្រូវនគរបាលប្រឆាំងគ្រឿងញៀនចាប់ខ្លួននៅភូមិធ្លកយល់ ឃុំតាជេស្ឋ ស្រុកកំពង់ត្រឡាចកាលពីល្ងាចថ្ងៃទីថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១ ។


ជនសង្ស័យទាំង៣នាក់ឈ្មោះម៉ាន នទិន អាយុ ៣២ឆ្នាំឈ្មោះសុះ គ្រីយ៉ា អាយុ៥៦ឆ្នាំ២នាក់រស់នៅក្នុងភូមិផ្សារច្រករមៀត ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនិងឈ្មោះអ៊ីម ណែត ភេទស្រី អាយុ ៣៧ឆ្នាំជាអ្នកសមគំនិតជួញដូរនូវសារធាតុញៀន។
វត្ថុតាងរឹបអូសបានគ្រឿងញៀន៤កញ្ចប់ ទូរសព្ទ២គ្រឿង ម៉ូតូ១គ្រឿង ដាវ១ដើម សម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន។ជនសង្ស័យបីនាក់ជាមួយវត្ថុតាងត្រូវសមត្ថកិច្ចនឹងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *