បាត់ដំបង៖ កាលពីថ្ងៃអាទិត្យ០១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២២ និង៥០នាទីនៅចំណុចក្រុមទី០១ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងផ្នែកចរាចរណ៍និងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបានចុះប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវ និងបានបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ មានឈ្មោះ បឿ សុផាត ហៅស្រស់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ អាក់ លី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម៉្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៥ថង់ទម្ងន់១,២៤ក្រាមទាំងសំបក សង្ស័យមានសារធាតុញៀន
-ថង់ច្រកថ្នាំញៀនចំនួន០១។
-ដែកកេះចំនួន០១។
-កាបូបប្រាក់ចំនួន០១
– ប្រាក់រៀលចំនួន៣០,០០០រៀល (បីមុឺនរៀលគត់)
-ទូរស័ពដៃចំនួន០៤គ្រឿង។
-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ស្លាកលេខបាត់ដំបង 1-AP 8768 លេខតួ-លេខម៉ាសុីន ND 125ME -61 96 371។
បច្ចុប្បន្ននគរបាលស្រុកកំពុងរៀបចំសំណុំរឿងចាត់ការបន្តតាមនីតិវិធី ច្បាប់៕